ណាប៉ូឡេអុង
កើតនៅថ្ងៃទី ១៥ សីហា ១៧៦៩ ក្នុងត្រកូលជនជាតិអីតាលី
យាង ដ៏ក្រីក្រមានកូនច្រើន។ ណាប៉ូឡេអុងនេះមិនមានឈាមជ័រជាបារាំងទេ ការ
បានក្លាយជាអធិរាជនៃប្រទេសនេះ វាអស្ចារ្យណាស់។ដោយបានទទួលការអនុគ្រោះ
ពីចៅហ្វាយរដ្ឋដែលខ្លួនកើតអាយុ ១១ ឆ្នាំ បានចូលរៀនក្នុងសាលាយោធា ដល់អា
យុ ១៧ឆ្នាំ បានឋានន្តរសក្តិជាអនុសេនីយត្រី នៅរវាងនោះឯងដែល ណាប៉ូឡេអុង
បានដំណើរជីវិតយ៉ាងលំបាកតោកយ៉ាកបំផុត។ អាយុ២៥ឆ្នាំ បានជាអនុសេនីយឯក
ធ្វើការបានល្បីឈ្មោះជាដំបូងនៅទូឡុងតែក៏ឥតទទួលផលតបស្នងឲ្យសក្តិសមដែរ។
គាត់ហៀបតែនឹងចេញទៅទទួលមុខការឯប្រទេស ទួរគី ទៅហើយ។ តែចៃដន្យគាត់
ត្រូវបានជ្រើសរើសឲ្យជាអ្នកបង្រ្កាបប្រជាជន
ដែលប្រឆាំងនឹងរដ្ឋការថ្មី ហើយគាត់ក៏
ធ្វើទៅបានសម្រេចយ៉ាងប្រសើរ ជាហេតុឲ្យគាត់ទទួលបានឋានៈខ្ពស់ឡើង។ គាត់
រៀបការជាមួយនឹងស្រ្តីម្នាក់ឈ្មោះ ហ្សូសែហ្វីន ដែលជាអ្នកមានការស្និទ្ធស្នាលនឹងវរ
ជនជាច្រើន
ជាហេតុធ្វើឲ្យ ណាប៉ូឡេអុងបានឋានៈខ្ពង់ខ្ពស់ឡើងជាលំដាប់។ក្រោយ
ពីការរៀបការហើយគាត់ទៅធ្វើសង្រ្គាមឯប្រទេស អ៊ីតាលី និងបានជ័យជំនះជានិច្ច។
អាយុ ២៨ឆ្នាំបានក្លាយជាឧត្តមសេនីយ
និងចេញទៅធ្វើសង្រ្គាមនៅប្រទេសអេហ្ស៊ីប
បានជ័យជំនះដ៏ធំធេង ជាហេតុធ្វើឲ្យបានទទួលការគោរពរាប់អាន ពីប្រជាជនទូទាំង
ប្រទេសបារាំង។
ក្នុងរយៈកាលធ្វើសង្រ្គាមនៅប្រទេសអេហ្ស៊ីបនេះ
ណាប៉ូឡេអុងគាត់បានដឹង
ច្បាស់ថា
រដ្ឋាភិបាលមានអំណាចទន់់ខ្សោយ ហើយទើបគាត់ត្រឡប់មកកាន់ក្រុង
បារីស
ដោយសារជ័យជំនះរបស់ខ្លូន ទើបប្រជាជនរាប់អានច្រើន
រហូតដល់បានជា
ប្រមុខរដ្ឋាភិបាលថ្មី
សាងប្រយោជន៏ដ៏ច្រើនដល់ជាតិបារាំង។អាយុ ៣៦ឆ្នាំក៏ប្រកាស
តាំងខ្លួនជាអធិរាជ
នៃប្រទេសបារាំង។ ណាប៉ូឡេអុង គឺជាឧទាហរណ៍មួយដ៏ខ្ពង់ខ្ពស់
បំផុតរបស់មនុស្សដែលមានភាពរឹងប៉ឹងអត់ធន់។
កាលបើធ្វើគ្រោងការណ៍អ្វីមួយហើយ
តែងយកជីវិតទៅប្តូរ ដើម្បើសម្រេចឲ្យ
បាននូវគម្រោងការណ៍នោះ។ កាលដែលគាត់អាចសាងខ្លួនឡើងដល់ឋានៈខ្ពង់ខ្ពស់
បំផុត
ដែលមនុស្សអាចនឹងឡើងទៅបានយ៉ាងនេះ ក៏ព្រោះលក្ខណៈរឹងប៉ឹងជាប្រធាន
។ ណាប៉ូឡេអុងបានទទួលការសរសើរថាជាមេទ័ពដ៏មានថ្វីដៃបំផុតក្នុងលោក។
តែ
ក៏បានទទួលការរិះគន់ថា ជាអ្នកប្រាថ្នាធ្វើជាម្ចាស់លើអឺរ៉ុប ទាំងមូល
ទាល់តែទីបំផុត
ប្រទេសទាំងឡាយក្នុងអឺរ៉ុបលើកគ្នាចោមវាយ ណាប៉ូឡេអុង។ ណាប៉ូឡេអុងបាក់ទ័ព
លើកដំបូងនៅប្រទសរុស្ស៊ី ហើយតមកក៏នៅតែមានការទទួលបរាជ័យ
ទាល់តែត្រូវ
ហៀបចូលដល់ទីក្រុងបារីស។
ណាប៉ូឡេអុងគាត់ក៏ប្រញាប់មកការពារបារីសតែដល់
រៀបនឹងចូលដល់ក៏ដឹងថា រដ្ឋសភាបានប្រកាសតាំងរដ្ឋាភិបាលថ្មីមួយទៅហើយ ទើប
ត្រឡប់ទៅកាន់ ហ្វុងតែនប្លូ ចំងាយពីបារីស ៦០ គ.ម ទ្រង់លាចាករាជសម្បត្តិ។ ឯ
ខាងក្រុងបារីសក៏តាំងស្តេច ល្លីស៍ទី១៨
ដែលជាវង្សក្សត្រចាស់ របស់ប្រទេសបារាំង
ឡើងជាម្ចាស់ផែនដី។
ណាប៉ូឡេអុង លាចាករាជសម្បត្តិហើយ ក៏សត្រូវរបស់ព្រះអង្គនៅតែពុំទុក
ចិត្ត
ទើបបង្គាប់ឲ្យរដ្ឋាភិបាលបារាំង
ចាប់យកណាប៉ូឡេអុង ទៅបំបរបង់ឯកោះទៀត
ណាប៉ូឡេអុងប្រាថ្នានឹងផ្តាច់បង់ជីវិតព្រះអង្គឯង
តែមានគេឃាត់ទាន់ ក៏ត្រូវនាំទៅ
ចោលឯកោះ អេលប៍ នៅថ្ងៃ១២ មេសា ១៧១៣។
សូម្បីនាំយកទៅចោលឯកោះហើយ ណាប៉ូឡេអុង ក៏ពុំអស់ពិស នៅទីនោះ
ពុំដល់មួយឆ្នាំផង ក៏លបលួចចុះទូកគេចវាងនាវាចំបាំងអង់គ្លេសមកកាន់ទីគោកបាន
ទៀត។ ល្វីស៍ទី១៨ ទ្រង់ជ្រាប ក៏បញ្ជូនកងទ័ពទៅចាប់ ។ តែកាលកងទ័ពទៅជួប
ណាប៉ូឡេអុងហើយ ក៏ពុំចាប់ទេ ត្រឡប់ជាចូលនឹងណាប៉ូឡេអុងទាំងអស់ទៅវិញ។
ណាប៉ូឡេអុង
បានកម្លាំងទ័ព ក៏លើកចូលមកកាន់ទីក្រុងបារីស។ ព្រះបាទល្វីស៍ ១៨
ក៏ស្តេចទ្រង់ភៀសខ្លួនទៅកាន់ប្រទេស បែលហ្សិក ព្រោះទ្រង់ជ្រាបនឹងនៅតទល់ជា
មួយ ណាប៉ូឡេអុង ពុំបានឡើយ។ កាលដែលណាប៉ូឡេអុងត្រឡប់មកគ្រានេះ គ្រប់
ប្រទេសអឺរ៉ុប
ចាត់ទុកថាជាការប្រកាសសង្រ្គាម ទើបនាំគ្នាចោមវាយណាប៉ូឡេអុង។
ចំណែក ណាប៉ូឡេអុងក៏តស៊ូដោយយល់ថាជាទីបំផុតនៃជីវិត។ ទីបំផុតក៏ត្រូវទ័ពបច្ចា
មិត្រចាប់កណ្តាលសង្រ្គាម
និងបញ្ជូនទៅកាន់កោះ សាំង្តអេលេន នៅទីនោះបាន
៦
ឆ្នាំ ក៏អស់ព្រះជន្មក្នុងជន្មាយុ ៥២ ឆ្នាំ។
សម្រង់ពី «សៀវភៅសាងខ្លួនឯង»