Thursday, December 20, 2012

មហាត្មៈគន្ធី




          នាមដើមរបស់បុរសម្នាក់នេះគឺ មោហ័នទាស ក្រមច័ន្ទគន្ធី កើតនៅរដ្ឋ ផូបាន
ឌើរ៍ ក្រុង កតិយវ៉ាក ​ ថ្ងៃទី ២ តុលា គ.ស ១៨៦៩  ទាំងជីតា  និងបិតាធ្លាប់ធ្វើជាអគ្គ
មហា​​​សេនាបតីនៃរដ្ឋនេះ​ ដែលសម្តែងឲ្យឃើញ ថាឋានៈរបស់ មហាត្មៈគន្ធី មិនមែន
ជាអ្នកក្រីក្រឡើយ។ ចំនុចដែលគួរសង្កេតគឺ មហាត្មៈគន្ធី​មានព្រឹត្តិការណ៍ផ្ទុយគ្នា​នឹង​
បុគ្គល​សំខាន់ផ្សេងៗ ទៀត។​  ​ពោលគឺរដ្ឋបុរសនានា  ​ចាប់ផ្តើមជីវិតដោយភាពក្រីក្រ 
តោក​​យ៉ាក មកមានឋានៈរុងរោចន៍ឧត្តង្គឧត្តមក្នុងបច្ចុប្បន្ន តែ មហាត្មៈគន្ធី​ ចាប់​ផ្តើម
​ជីវិតដោយភាពស្តុកស្តម្ភ ​  ហើយក៏លះបង់សម្បត្តិរហូតអស់ពីខ្លួន    ដល់ថ្នាក់ទៅរវៃ
កប្បាសត្បាញសំពត់ស្លៀកដណ្តប់ដោយខ្លួនឯង។
          រឿងរ៉ាវរបស់គាត់​   យើងអាចរកបានដោយមានប្រវត្តិ​  ដែលគាត់​សសេរ​ទុក​
ខ្លួន​ឯង ​  ហើយសម្រាប់អ្នកមានសីលសត្យដូចមហាត្មៈគន្ធីនេះ    ប្រវត្តិដែលគាត់​ស​
សេ​​ខ្លួនឯងរមែងមានភាពគួរជឿបាន។ គាត់បានសសេរទុកថា កាលពីក្មេង មានមិត្ត​
ភក្តិណែនាំថា  ជនជាតិឥណ្ឌា​ ជាជនជាតិទន់ខ្សោយ  ព្រោះមិនទទួលទានសាច់​សត្វ
​ចំណែកជនជាតិអង់គ្លេស  ​រឹងមាំរហូតអាចគ្រប់គ្រងឥណ្ឌាបាន    ព្រោះពួកអង់គ្លេស
​ទទួលទានសាច់សត្វ។ ពេលបានស្តាប់​ដូច្នោះ គន្ធីក៏សាកល្បងទទួលទានសាច់ពពែ
​បន្តិចលមើល៍    ដោយសារគាត់មិនដែលទទួលទានសាច់សត្វសោះ   ទើបធ្វើឲ្យរាក
​មួល លុះដល់ពាក់កណ្តាលយប់ក៏សុបិនថា  ពពែទាំងមូលចូលទៅរើបម្រាស់​នៅ​​ក្នុង 
​ពោះ តាំងពីពេលនោះមកក៏លែងទទួលទានសាច់សត្វទៀតជារៀងរហូត។
          លុះអាយុបាន ១៣ ឆ្នាំគន្ធីក៏រៀបអាពាហ៍ពិពាហ៍ មុននឹងរៀបអាពាហ៍​ពិ​ពាហ៍​ 
​នោះ គន្ធីធ្លាប់មានគូរដណ្តឹងរួចមកហើយដល់ទៅ ៣នាក់តែគូរដណ្តឹងទាំងនោះបាន​ 
ស្លាប់ចោលអស់ មកបានរៀបអាពាហ៍ពិពាហ៍ជាមួយគូរដណ្តឹងអ្នកទី ៤។ ពេលរៀប​
អាពាហ៍ពិពាហ៍ កូនក្រមុំមានអាយុ ១០ឆ្នាំនៅមិនទាន់ចេះអានអក្សរនៅឡើយ។ គន្ធី​ 
សសេរទុកថា   តាំងចិត្តនឹងបង្រៀនអក្សរដល់ភរិយា  តែមិនមានពេលវេលាៗ ​  បាន​
កន្លងមកដល់ទៅជាង ​៥០ ឆ្នាំហើយ គន្ធីក៏នៅតែគ្មានពេលបង្រៀនអក្សរដល់ភរិយា​ 
ដ​ដែល។ ភរិយាព្យាយាមអានសសេរបានបន្តិចបន្តួចតែក៏នៅមិនអាចពោលបាន​ថា​ 
ចេះអក្សរ។
          ពេលអាយុបាន ១៥   ឆ្នាំក៏មានកូនប្រុសម្នាក់    តែមានជីវិតមិនយូរប៉ុន្មាន​ក៏
ស្លាប់​ទៅ  បិតារបស់គន្ធីក៏អនិច្ចកម្មក្នុងពេលជិតៗ គ្នា។​  គន្ធីបានទទួលការសិក្សា​ត​
មករហូតបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យអាហ៍មេដាប័ត ហើយបានសម្រេច
​ចិត្តថា   នឹងទៅសិក្សាវិជ្ជាផ្នែកច្បាប់តនៅឯទីក្រុងឡុងដ៍។   គន្ធីត្រូវធ្វើដំណើរដោយ
រទេះដល់ទៅ ៥ ថ្ងៃដើម្បីទៅសុំអនុញ្ញាតអ៊ុំដែលជាមេគ្រួសារក្នុងវេលានោះ លុះបាន
ទទួលការអនុញ្ញាតពីអ៊ុំឲ្យទៅសិក្សានៅទីក្រុឡុងដ៍បានហើយ  ក៏ត្រូវមាតាបង្ខំ​ ឲ្យប្តេ ជ្ញាចិត្តថានឹងមិនទទួលទានសាច់សត្វ   និងមិនផឹកសុរា   ហើយនឹងមិនរួម​បវេណីជា
​មួយស្ត្រីណាម្នាក់ ក្នុងកំឡុងពេលដែលចាកចេញពីឥណ្ឌា។  គន្ធីបានធ្វើដំណើរដល់
ទីក្រុងឡុងដ៍ ក្នុងថ្ងៃទី ៤  កញ្ញាគ.ស ១៨៨៨ ខណៈពេលនោះ  គន្ធីមានអាយុ ១៩
ឆ្នាំ។
          គន្ធីសិក្សានៅក្នុងទីក្រុងឡុងដ៍ ៣ឆ្នាំក៏ត្រឡប់មកឥណ្ឌាវិញតាំងការិយា​ល័យ​​
មេធាវីឡើងនៅឯទីក្រុង ប៊ុមបៃ ធ្វើការសាកល្បង ២ ឆ្នាំមានអារម្មណ៍ថាមិនសូវបាន
​ផល ក៏ធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកាខាងត្បូងក្នុងឆ្នាំ ព.ស២៤៣៦។  ការទៅ
​គ្រានេះ ក៏ព្រោះនៅអាហ្វ្រិកាខាងត្បូងមានមនុស្សជនជាតិឥណ្ឌារស់នៅទីនោះ​យ៉ាង​សន្ធឹកសន្ធាប់ហើយមានសង្ឃឹមថានឹងប្រកបអាជីពជាមេធាវីបានល្អជាងនៅឥណ្ឌា។
          រឿងរ៉ាវរបស់មហាត្មៈគន្ធីនៅអាហ្វ្រិកាខាងត្បូង   ជារឿងល្វីងជូរចត់បំផុត​ក្នុង
​ជីវិត ត្រូវគេទាត់ធាក់ វាយតប់គប់ក្រវេង ត្រូវគេប្រទុស្តរ៉ាយ ប្រមាថមើលងាយមើល​ថោកគ្រប់បែបគ្រប់យ៉ាងតែតមកក៏អាចសាងខ្លួនបានហើយជាមេធាវី​ ដែល​មានកេរ្តិ៍​
ឈ្មោះ បានទទួលការនិយមចូលចិត្ត មានចំណូលពីការធ្វើជាមេធាវី គិតជាប្រាក់​ខ្មែរ​
មួយឆ្នាំប្រហែល  ៥ លានរៀល     ដែល​ចាត់បានថាជាចំនួនច្រើនណាស់ហើយក្នុង​
ពេល​​នោះ  តែព្រឹត្តិការណ៍ដែលត្រូវគេប្រមាថមើលងាយមក នោះធ្វើឲ្យគន្ធីចាប់​ផ្តើម 
មានគំនិតថ្មី។  ជីវិតនៅអាហ្វ្រិកាខាងត្បូងជាការចាប់   ផ្តើមជីវិតថ្មីរបស់មហាត្មៈគន្ធី ដែលធ្វើឲ្យគន្ធីក្លាយជាទីគោរពបូជារបស់ជនជាតិឥណ្ឌា​  ហើយជាមូលហេតុឲ្យកើត 
រហស្សនាមថា «មហាត្មៈ»​ ឡើងតាំងពីពេលនោះមក។   គន្ធីឈប់ធ្វើជាមេធាវី យក 
ប្រាក់ ដែលរកបានទាំងអស់មកតាំងនិគមក្សេត្រករឲ្យដល់ជនជាតិឥណ្ឌាដែលក្រីក្រ
សាងរោងពុម្ភកាសែតឈ្មោះថា  «Indian Opinion»    ហើយនឹងតែងសៀវភៅរឿង
ឥស្សរភាពរបស់ជនជាតិឥណ្ឌា​​ ​   ផ្សព្វផ្សាយលទ្ធិជាតិនិយម     និងចាប់ផ្តើមប្រើវិធី
 Non -Violence តាំងតែពីពេលនោះរៀងមក ក្នុងរវាងនេះ គន្ធី ត្រូវបានចាប់បីដង។ 
គន្ធី  រស់នៅអាហ្វ្រិកាខាងត្បូងដល់ទៅ  ២១   ឆ្នាំហើយត្រឡប់មកឥណ្ឌាវិញនៅឆ្នាំ 
ព.ស  ២៤៥៧   ដែលជាឆ្នាំដំបូងនៃសង្រ្គាមពិភពលោកលើកទី​ ១ គន្ធី   មានអាយុ 
៤៥ ឆ្នាំ។
          តាមបកតិមហាត្មៈគន្ធីភ្ញាក់ពីដំណេកម៉ោង ០៤.៣០ នាទី ពេលសូត្រមន្តរួច 
ហើយក៏ចេញដើរ។ការធ្វើដំនើររបស់មហាត្មៈគន្ធីជាការដើរយ៉ាងរួសរាន់ លឿនរហូត
អ្នកដែលទៅជាមួយត្រូវរត់តាម។ ការដើរយ៉ាងលឿននៅពេលព្រឹកព្រហាមដូច្នេះ ជា
កិច្ចវត្តដែលមិនអាចខាតបាន ទោះភ្លៀងធ្លាក់ខ្លាំងប៉ុណ្ណា ក៏ត្រូវចេញដើរ។ ក្នុងពេល
ដែលមហាត្មៈគន្ធីទៅនៅទីក្រុងឡុងដ៍ ក្នុងពេលដែលមានឥទ្ទិពលខ្លាំងហើយនោះ ក៏
ចេញដើរនៅព្រឹកព្រហាមដូចគ្នាដែររហូតខាងប្រទេសអង់គ្លេសឲ្យអ្នកស៊ើបអង្កេត​ពីរ
នាក់ចាំរត់តាមទៅការពារ។   ការសូត្រមន្តក៏ជាកិច្ចវត្តសំខាន់ដែលត្រូវសូត្រពីរពេល
គឺពេលព្រះអាទិត្យអរុណោទ័យនិងពេលព្រះអាទិត្យអាទិត្យអស្តង្គត។
          ក្នុងគ្រាដែលទៅទីក្រុងឡុងដ៍នោះ  កំពុងអង្គុយប្រជុំនៅជាមួយនឹងបុគ្គលសំ ខាន់របស់អង់គ្លេសក្នុងបន្ទប់ប្រជុំកម្មការសភាតំណាងរាស្ត្រនៅឡើយ លុះវេលាព្រះ

អាទិត្យអស្តង្គព្រលប់សន្ធយា មហាត្មៈគន្ធីក៏លុតជង្គង់ចុះហើយសូត្រមន្ត ការប្រឹក្សា
ក្នុងទីប្រជុំត្រូវបានបញ្ឈប់   គ្រប់គ្នាអង្គុយយ៉ាងស្ងៀមស្ងាត់   ពេលមហាត្មៈគន្ធីសូត្រ 
មន្ត រួចត្រឡប់មកអង្គុយលើកៅអីជាថ្មី   ទើបដំណើរការប្រជុំតទៅទៀត។  ការសូត្រ
មន្តពេលល្ងាច    ក្នុងខណៈដែលមហាត្មៈគន្ធីនៅឥណ្ឌានោះ    ជាពិធីដ៏ធំមួយព្រោះ 
មនុស្ស  ដែលនៅជាមួយមហាត្មៈគន្ធីគ្រប់គ្នា   ចូលរួមសូត្រផងដែរ   អ្នកស្រុកនៅទី
ឆ្ងាយ ក៏មកសូត្រព្រមជាមួយនឹងគន្ធី។  ការសូត្រមន្តក្នុងព្រឹត្តិការណ៍ដូច្នេះ មានអានុ
ភាពណាស់ ដល់ថ្នាក់ថាមានមនុស្សបរទេសផ្សេងជាតិផ្សេងសាសនានៅក្នុងទីនោះ
ក៏តែងចូលរួមធ្វើការគោរពផងដែរ។   ជនជាតិជប៉ុន   ហើយនឹងសូម្បីតែជនជាតិអង់
គ្លេសក៏ធ្លាប់ត្រូវចូលរួមធ្វើពិធីសូត្រមន្តព្រមគ្នាជាមួយមហាត្មៈគន្ធីនេះ។ ថ្ងៃច័ន្ទជាថ្ងៃ
ស្ងៀមស្ងាត់  គឺមិននិយាយអ្វីសូម្បីមួយមាត់ក្នុងថ្ងៃនោះ   ទោះបីមានហេតុការណ៍សំ
ខាន់ពុះក្តៅប៉ុណ្ណាក៏គ្មាននរណាអាចធ្វើឲ្យមហាត្មៈគន្ធីនិយាយក្នុងថ្ងៃច័ន្ទបាន។     
          ខណៈទៅរួមប្រជុំនៅទីក្រុងឡុងដ៍ម្តងនោះ    ចៃដន្យមានការប្រជុំនៅថ្ងៃច័ន្ទ មហាត្មៈគន្ធីចូលទៅប្រជុំដែរតែមិននិយាយអ្វីឡើយ  ដល់ពេលចាំបាច់ខ្លាំងមែនទែន ក៏សសេរដាក់ក្រដាសឲ្យលេខាអានឲ្យទីប្រជុំស្តាប់ជំនួសពាក្យនិយាយ។
          គន្ធីធ្វើការច្រើនណាស់ ដូចបុគ្គលសំខាន់ៗ ទាំងឡាយ ទទួលសិស្សនិងអ្នក ចូលមករកបានមិនឈប់ឈរពាក្យសម្តីក្នុងរឿងសំខាន់ៗគ្រប់មាត់ៗ  មានអ្នកចាំកត់ យកទៅចុះការសែតរហូតអាចពោលបានថា   គ្មានសម្តីមួយមាត់ណារបស់  មហាត្មៈ
គន្ធីដែលជ្រុះចោលទទេ។   គាត់ឧស្សាហ៍សសេរសំបុត្រទាក់ទងអ្នកនោះអ្នកនេះ ទូ
ទាំងពិភពលោក។  វិធីឈប់សម្រាករបស់មហាត្មៈគន្ធី   គឺយកខ្លួនទៅចុះត្រាំទឹកក្តៅ 
ប្រហែល ៤០ នាទី ហើយទឹកនោះគឺជាទឹកដែលក្តៅខ្លាំង ក្នុងពេលដែលត្រាំទឹកក្តៅ នេះក៏អានសៀវភៅជាបណ្តើរផងដែរ។    ការងារដែលមហាត្មៈគន្ធី  ចូលចិត្តបំផុតគឺ មើលថែទំនុកបំរុងភូមិដែលនៅឆ្ងាយឲ្យមានភាពជឿនលឿនដោយគាំទ្រឲ្យធ្វើការរវៃ 
កប្បាស ត្បាញសំពត់  ដែលសូម្បីមហាត្មៈគន្ធីក៏ធ្វើដោយខ្លួនឯង​  ឲ្យមនុស្សក្នុងភូមិ
​បានទទួលការសិក្សានៅពេលទំនេរ   និងទំនុកបំរុងសុខាភិបាល  ព្រមទាំងបបួលឲ្យ
ប្រកបឧស្សាហកម្មក្នុងគ្រួសារ។  ណាប៉ូលេអុង   ជាមនុស្សដែលមានសមត្ថភាពក្នុង
​រឿងដេកលក់ គឺអាចលក់ក្នុងពេលដែលត្រូវការលក់  និងភ្ញាក់ពេលដែលត្រូវការភ្ញាក់
មហាត្មៈគន្ធី    ជួនកាលអាចមានសមត្ថភាពជាងណាប៉ូលេអុង ។   មហាត្មៈគន្ធីអាច​
និយាយ​​​ថា ខ្ញុំត្រូវការដេកបាន ២០ នាទី រួចហើយមហាត្មៈគន្ធី ក៏លក់ភ្លាមដោយមិន 
ថាក្នុងទីណា មានសម្លេងអ៊ឺងកងប៉ុណ្ណា ហើយលុះគ្រប់ ២០  នាទីក៏ភ្ញាក់ឡើងបាន ពួកបរិវារដឹងច្បាស់ថាក្នុងការធ្វើដំណើរតាមរថភ្លើងនោះ    មហាត្មៈគន្ធីអាចលក់បាន
ក្នុងរយៈវេលាមិនដល់មួយនាទី  ក្រោយពេលដែលឡើងទៅលើរទេះភ្លើងរួចហើយ។ 
ពេលបិតារបស់  នេរុហ៍ អនិច្ចកម្ម  គន្ធីទៅចូលរួមបុណ្យសពដែរ  តាមផ្លូវត្រឡប់មក
វិញបានសម្រានលក់នៅក្នុងរថយន្ត   កើតឧបត្តិហេតុក្រឡាប់ឡាន  ខ្លួនមហាត្មៈគន្ធី 
ខ្ទាតចេញពីឡាន   អ្នកដែលមកជាមួយប្រញាប់ទៅមើល  មហាត្មៈគន្ធីកំពុងសម្រាន 
លក់នៅឡើយ។
          រឿងដូច្នេះមិនចម្លែកអ្វី  សម្រាប់អ្នកដែលជំនាញចិត្តវិទ្យា   អ្នកចិត្តវិទ្យារមែង 
ជ្រាបថា    ការដេកលក់របស់អ្នកដែលបានហ្វឹកហាត់ខាងចិត្តវិទ្យានោះ   មិនដូចការ 
ដេកលក់របស់មនុស្សធម្មតាតែយ៉ាងណាក៏ដោយ   សមត្ថភាពក្នុងការដេកលក់ពេល 
ណាក៏បាន ក្នុងការភ្ញាក់ពេលណាក៏បាននោះ  ជាលក្ខណៈរបស់អ្នកដែលមានសមាធិ
ខ្លាំងក្លា ហើយជាលក្ខណៈរបស់ភាពរឹងមាំផ្នែកកំលាំងចិត្តផងដែរ។
          មហាត្មៈគន្ធីមានកូនប្រុស  ៤ នាក់   ហើយចាប់តាំងពីមហាត្មៈគន្ធីមានអាយុ 
បាន ៣១  ឆ្នាំក៏ប្រព្រឹត្តព្រហ្មចារីយ៍មិនប៉ះពាល់ស្ត្រីភេទខាងផ្លូវកាមគុណទៀតឡើយ
តែជាមនុស្សមានស្នេហ៍ក្នុងខ្លួន    ព្រោះមិនថាបុរសឬស្តី្រពេលបានឃើញគាត់ហើយ
ក៏មិនអាចទប់ទល់មិនឲ្យស្រលាញ់គាត់បានទាំងដែលរូបរាង្គមុខមាត់របស់   មហាត្មៈ
គន្ធី   ក៏មិនបានស្អាតបាតស្រស់សង្ហាអ្វី   ស្នេហ៍ក្នុងខ្លួនបុរសម្នាក់នេះធ្វើឲ្យបុរសស្ត្រី 
ឈ្លក់វង្វេងស្រលាញ់បានជានិច្ច។ ក្នុងកាលដែល ស៊ើរ៍ស៊ែមូអេលហរ៍ជារដ្ឋមន្ត្រីម្នាក់
របស់ឥណ្ឌា ដល់ថ្នាក់ប្រាប់ឲ្យ ឡរ៍តវិលលិងតាន់ ដែលបានទទួលតំណែងមកជាឧប 
រាជថ្មីរបស់ឥណ្ឌា  ថាឲ្យព្យាយាមកុំជួបចចារជាមួយមហាត្មៈគន្ធី  ព្រោះបើបានឃើញ
ហើយនឹងទប់មិនឲ្យកើតសេចក្តីស្រលាញ់មិនបាន។
          លក្ខណៈម្យ៉ាងទៀតដែលភាសាអងគ្លេសហៅថា  Simplicity ដែលមានន័យ 
ស្រដៀងថា  ជាការធ្វើខ្លួនឲ្យជាមនុស្សចិញ្ចឹមងាយ    លក្ខណៈដូច្នេះមាននៅក្នុងខ្លួន 
មហាត្មៈគន្ធីរកនរណាប្រៀបផ្ទឹមពុំបានហើយលក្ខណៈនេះមិនមែនទើបមានមកពេល ក្រោយដែលគាត់បានក្លាយជាមហាត្មៈហើយទេ   តាមពិតជាលក្ខណៈដែល មានមក
តាំងតែពីនៅកម្លោះម៉្លេះ។ គ្រាមួយធ្វើដំនើរទៅតាមរទេះភ្លើងជាមួយភរិយា ហើយជិះ 
ថ្នាក់ទី ៣ តាមទម្លាប់ ភរិយាទៅប្រើបន្ទប់ទឹកថ្នាក់ទី ២ ព្រោះបន្ទប់ថ្នាក់ទី៣មិនទំនេរ 
ភ្នាក់ងាររទេះភ្លើងក៏អនុញ្ញាតហើយ តែគន្ធីមិនព្រម ឲ្យរងចាំប្រើបន្ទប់ថ្នាក់ទី៣ប្រកែក 
គ្នាជាយូររហូតឃើញថាចាំបាច់មែនទែនទើបព្រមឲ្យប្រើ។
          គ្រាមួយធ្វើដំណើរដោយកប៉ាល់សមុទ្រ ឃើញមិត្តម្នាក់មានកែវយឺត (Bino-
​culars)  ដែលមានតម្លៃខ្ពស់   គន្ធីនិយាយហាមមិនឲ្យមិត្តភក្តិប្រើកែវយឺតថ្លៃដូច្នោះ 
ព្រោះជាការខ្ជះខ្ជាយដោយមិនចាំបាច់ ព្យាយាមនិយាយអូសទាញចិត្តរហូត មិត្តម្នាក់ នោះបោះចោលកែវយឺតទៅក្នុងសមុទ្រ។   ពេលត្រូវចាប់ឃុំឃាំងនៅអាហ្វ្រិកា   គន្ធី ធ្វើការបោសសម្អាតគុកដោយខ្លួនឯង    ភ្នាក់ងារគុកបញ្ជូនមនុស្សមកធ្វើឲ្យ   ដោយ លើកម្កើងគន្ធីជាអ្នកទោសនយោបាយក៏មិនព្រម។ គ្រាមួយនៅផ្ទះមានអ្នកដទៃ​​​មក 
ស្នាក់នៅជាមួយ គន្ធីលាងកន្ថោបស្សាវៈ​របស់អ្នក​ដែលមកស្នាក់នៅជាមួយនោះ ខ្លួន 
ឯង។ តាំងពីណីពីណាមកគន្ធីតែងបោកគក់សំពត់អាវរបស់ខ្លួនឯងជានិច្ច   រហូតនៅ ទីបំផុតក៏ហាត់កាត់សក់ដោយខ្លួនឯង។   គ្រាមមួយកំពុងដើរនៅស្ថានីយ៍រថភ្លើង ជន ជាតិអងគ្លេសម្នាក់យល់ច្រឡំថាជាគុលីជញ្ជូនរបស់  ទើបស្រែកហៅឲ្យមកលើកវ៉ាលី 
គន្ធី ក៏ទៅលើកវ៉ាលីឲ្យយ៉ាងរៀបរយ។
          មូលហេតុសំខាន់  ដែលឲ្យកើតអំណាចរបស់មហាត្មៈគន្ធី  មានម្យ៉ាងទៀតគឺ 
ការមិននិយាយកុហក់ ។   គន្ធីអះអាងថាទោះបីកាលនៅពីក្មេង ក៏មិនធ្លាប់និយាយកុ 
ហក់ឡើយ។ ជាការចម្លែកម្យ៉ាងទៀតដែលថា   ដោយលក្ខណៈរបស់មហាត្មៈគន្ធី ជា
 មនុស្សចូលចិត្តថ្លុកកំប្លែង  ចូលចិត្តសន្ទនារឿងដែលធ្វើឲ្យសើចក្អាកក្អាយជានិច្ច គន្ធី
ខ្លួនឯងក៏ពោលថា  បើមិនបានអាស្រ័យលក្ខណៈ  ថ្លុកកំប្លែងរបស់ខ្លួនឯងហើយ គន្ធី
អាចសម្លាប់ខ្លួនជាយូរមកហើយ តែទោះគន្ធីជាមនុស្សមានលក្ខណៈដូច្នេះតែគាត់មិន
ដែលនិយាយកុហកឡើយ។​  កាលបើមហាត្មៈគន្ធីមិនដែលនិយាយកុហក់ អ្នកដទៃ
​ទៀត   ក៏មិនហ៊ានមកនិយាយកុហក់ដាក់មហាត្មៈគន្ធី។  គ្រាមនុស្សរបស់គន្ធីធ្វើខុស
ក្នុង   រឿងដែលនឹងធ្វើឲ្យកើតភាពអាមាស់មុខ ​  គន្ធីហៅខ្លួនមកហើយពោលថា  «ថ្ងៃ​ស្អែកនេះត្រូវប្រាប់ការពិតមកឲ្យអស់»​  មនុស្សម្នាក់នោះក៏ប្រាប់ការពិតចេញមកទាំង​ 
អស់ភ្លាម។

No comments:

Post a Comment