Saturday, August 3, 2013

Bruce Lee (លី ស៊ាវឡុង)


ប៊្រូស លី Bruce Lee (ឈ្មោះក្នុងខ្សែភាពយន្ត លី ស៊ាវឡុង)
ឈ្មោះកំណើត លី ជុនហ្វាន Lee Jun-fan។​ កើតថ្ងៃទី ២៧
វិច្ឆិកា ១៩៤០ នៅ Chinatown, San Francisco, USA និង
បានស្លាប់នៅថ្ងៃទី ២០ កក្កដា ១៩៧៣ នៅកៅលុនតុង អណា
ចក្រ ហុងកុង បញ្ចុះសពនៅ Lakeview Cemetey

គាត់ជាអ្នកក្បាច់គុន, ជាគ្រូបង្ហាត់ក្បាច់គុន, ជាតួឯកកុន, ជាអ្នក
ដឹកនាំរឿង និងជាអ្នកសសេររឿងកុនផងដែរ។ ប្រពន្ធគាត់ឈ្មោះ
Lina Emery (1964-1973) មានកូនពីរនាក់ Brandon Lee
(1965-1993), Shannon Lee (1969)។ ឪពុកឈ្មោះ Lee Hoi
-Chuen (1901-1965) ម្ដាយឈ្មោះ Grace Ho (1907-1996)
គាត់ចាប់ផ្ដើមលេចធ្លោនៅកៅលុន ហុងកុងតាំពីវ័ជំទង់មកម្លេះ
ដោយឪពុកគាត់នាំទៅចូលក្នុងវិស័យភាពយន្ត ដែលដំបូងសម្ដែង
ជាតួក្មេង។ អាយុបាន ១៨ឆ្នាំ លី បានត្រឡប់ទៅកាន់សហរដ្ឋ
អាមេរិកវិញ ហើយសម្ដែងភាពយន្តឲ្យផលិតកម្ម ហុងកុង និង
ហូលីវូដ ដ៏ល្បីល្បាញនាទសវត្សទី ៦០ និង៧០។

 ស្រាវជ្រាវ និងបកប្រែសម្រួលក្រៅផ្លូវការដោយ រ័ត្នន៍ សេនា

No comments:

Post a Comment