Friday, December 21, 2012

ណាប៉ូឡេ​អុង​ បូណាប៉ារត៍​


          ណាប៉ូឡេអុង ​ កើត​នៅថ្ងៃ​ទី​ ១៥​ សីហា ១៧៦៩ ក្នុង​ត្រកូលជនជាតិ​អីតាលី 
យាង  ដ៏ក្រីក្រ​មានកូន​ច្រើន ណាប៉ូឡេ​អុង​នេះ​មិនមាន​ឈាម​ជ័រជាបារាំង​ទេ​ ការ 
បាន​ក្លាយ​ជាអធិរាជនៃប្រទេស​នេះ​​ វាអស្ចារ្យណាស់​។​ដោយ​បានទទួលការអនុគ្រោះ ​
ពី​ចៅហ្វាយ​រដ្ឋ​ដែល​ខ្លួន​កើត​អាយុ​ ១១​ ឆ្នាំ  បាន​ចូលរៀន​ក្នុង​សាលា​យោធា  ដល់​អា​
យុ​ ១៧​ឆ្នាំ​  បាន​ឋានន្តរសក្តិ​ជា​អនុ​សេនីយត្រី  នៅរវាង​នោះ​ឯង​ដែល ​ណាប៉ូឡេអុង​ 
បានដំណើរ​ជីវិតយ៉ាង​លំបាក​តោក​យ៉ាក​បំផុត​។​ អាយុ​២៥​ឆ្នាំ បាន​ជា​អនុសេនីយ​ឯក​ 
ធ្វើការបាន​ល្បី​ឈ្មោះ​ជាដំបូង​នៅ​ទូឡុងតែ​ក៏​ឥត​ទទួល​ផលតបស្នង​ឲ្យ​សក្តិ​សម​ដែរ។​   
គាត់​ហៀប​តែ​នឹង​ចេញ​ទៅ​ទទួល​មុខការ​ឯ​ប្រទេស​ ទួរគី​ ទៅ​ហើយ។​  តែ​ចៃ​ដន្យ​គាត់​
ត្រូវ​បាន​ជ្រើស​រើស​ឲ្យជាអ្នក​បង្រ្កាប​ប្រជា​ជន​ ដែល​ប្រឆាំង​នឹង​រដ្ឋការ​ថ្មី​ ​ ហើយគាត់​ក៏​
ធ្វើ​ទៅ​បាន​សម្រេច​យ៉ាង​ប្រសើរ ​ ជាហេតុ​ឲ្យគាត់​ទទួល​បាន​ឋានៈ​ខ្ពស់ឡើង​​។​   គាត់​​ 
រៀបការជាមួយនឹង​ស្រ្តី​ម្នាក់​ឈ្មោះ​ ហ្សូសែហ្វីន ដែល​ជាអ្នក​មានការ​ស្និទ្ធ​ស្នាល​នឹង​វរ​
ជន​ជាច្រើន​ ជាហេតុ​ធ្វើឲ្យ ណាប៉ូឡេអុង​បាន​ឋានៈ​ខ្ពង់ខ្ពស់​ឡើង​ជាលំដាប់​។​ក្រោយ​ ​
ពី​ការរៀបការ​ហើយ​គាត់​ទៅ​ធ្វើ​សង្រ្គាម​ឯ​ប្រទេស​ ​អ៊ីតាលី​ និងបាន​ជ័យ​ជំនះជានិច្ច។
​​អាយុ​ ២៨​ឆ្នាំ​បានក្លាយជា​ឧត្តម​សេនីយ និង​ចេញ​ទៅ​ធ្វើ​សង្រ្គាមនៅ​ប្រទេស​អេហ្ស៊ីប 
បាន​ជ័យ​ជំនះ​ដ៏​ធំធេង ជាហេតុ​ធ្វើឲ្យបាន​ទទួល​ការគោរព​រាប់​អាន​ ពី​ប្រជាជន​ទូទាំង​
ប្រទេស​បារាំង។
          ក្នុង​រយៈកាល​ធ្វើ​សង្រ្គាមនៅ​ប្រទេស​អេហ្ស៊ីបនេះ​ ណាប៉ូឡេ​អុង​​គាត់បានដឹង​
ច្បាស់ថា​  ​ រដ្ឋាភិបាល​មាន​អំណាចទន់់​ខ្សោយ​   ហើយ​ទើប​គាត់​ត្រឡប់​មក​កាន់​ក្រុង​
បារីស ដោយសារ​ជ័យ​ជំនះ​របស់​ខ្លូន  ទើប​ប្រជាជន​រាប់អាន​ច្រើន​  រហូត​ដល់​បាន​ជា
​ប្រមុខ​រដ្ឋាភិបាល​ថ្មី សាង​ប្រយោជន៏​ដ៏​ច្រើន​ដល់​ជាតិ​បារាំង។​អាយុ​ ៣៦ឆ្នាំ​ក៏​ប្រកាស 
​តាំង​ខ្លួន​ជា​អធិរាជ​ នៃ​ប្រទេស​បារាំង។​ ណាប៉ូឡេអុង​ គឺ​ជា​ឧទាហរណ៍​មួយ​ដ៏​ខ្ពង់​ខ្ពស់​ 
បំផុត​របស់​មនុស្ស​ដែលមាន​ភាព​រឹង​ប៉ឹង​អត់​ធន់​។
          កាលបើ​ធ្វើគ្រោងការណ៍​អ្វី​មួយ​ហើយ​ តែង​យក​ជីវិត​ទៅប្តូរ​​ ដើម្បើ​សម្រេច​ឲ្យ​ 
បាន​នូវ​គម្រោងការណ៍​នោះ។​  កាល​ដែលគាត់​អាច​សាង​ខ្លួន​ឡើង​ដល់​ឋានៈខ្ពង់ខ្ពស់
​​​​​​​​​​បំ​ផុត​​ ដែល​មនុស្ស​អាច​នឹង​ឡើង​ទៅ​បាន​យ៉ាង​នេះ​ ក៏​ព្រោះ​លក្ខណៈ​រឹង​ប៉ឹង​ជាប្រធាន​
។​​  ណាប៉ូឡេ​អុង​បានទទួល​ការសរសើរ​ថា​ជាមេទ័ពដ៏មានថ្វីដៃ​បំផុត​ក្នុងលោក។​ តែ
​ក៏​បាន​ទទួលការរិះ​គន់​ថា​  ជាអ្នក​ប្រាថ្នា​ធ្វើ​ជាម្ចាស់​លើអឺរ៉ុប ទាំងមូល​ ទាល់​តែ​ទីបំផុត​ 
ប្រទេសទាំង​ឡាយ​ក្នុង​អឺរ៉ុប​លើក​គ្នា​ចោម​វាយ​ ណាប៉ូឡេអុង។​ ណាប៉ូឡេអុង​បាក់​ទ័ព​ 
លើក​ដំបូង​នៅ​ប្រទស​រុស្ស៊ី  ហើយតមក​ក៏​នៅតែមាន​ការទទួល​បរាជ័យ  ទាល់តែ​ត្រូវ
​ហៀប​ចូលដល់​ទី​ក្រុង​បារីស។​ ណាប៉ូឡេអុង​គាត់​ក៏ប្រញាប់​មកការពារ​បារីសតែដល់​ 
រៀប​នឹង​ចូលដល់​ក៏ដឹង​ថា​ រដ្ឋសភា​បាន​ប្រកាស​តាំង​រដ្ឋាភិបាល​ថ្មី​មួយ​ទៅហើយ​ ទើប
​ត្រឡប់​ទៅកាន់ ហ្វុងតែនប្លូ  ចំងាយ​ពីបារីស​ ៦០ គ.ម  ទ្រង់​លា​ចាក​រាជ​សម្បត្តិ។​
​ខាង​ក្រុង​បារីស​ក៏តាំង​ស្តេច​ ល្លីស៍ទី១៨​  ដែលជាវង្ស​ក្សត្រ​ចាស់​ របស់​ប្រទេស​បារាំង
​​ឡើង​ជា​ម្ចាស់​ផែនដី។
          ណាប៉ូឡេអុង​   លាចាករាជសម្បត្តិ​ហើយ​   ក៏​សត្រូវ​របស់​ព្រះ​អង្គ​នៅតែ​ពុំ​ទុក
ចិត្ត​ ទើប​បង្គាប់​ឲ្យរដ្ឋាភិបាល​បារាំង ចាប់យក​ណាប៉ូឡេ​អុង​  ទៅបំបរបង់​ឯកោះ​ទៀត​ 
ណាប៉ូឡេអុង​ប្រាថ្នា​នឹង​ផ្តាច់បង់​ជីវិតព្រះ​អង្គ​ឯង ​  តែ​មានគេ​ឃាត់​ទាន់​   ក៏ត្រូវនាំ​ទៅ
​ចោលឯ​កោះ ​អេលប៍​ នៅ​ថ្ងៃ​១២​ មេសា ១៧១៣។
          សូម្បី​នាំយក​ទៅ​ចោល​ឯកោះ​ហើយ  ណាប៉ូឡេអុង​  ក៏ពុំ​អស់ពិស នៅទីនោះ​
ពុំដល់​មួយ​ឆ្នាំ​ផង​  ក៏លប​លួចចុះ​ទូក​គេច​វាង​នាវា​ចំបាំង​អង់គ្លេសមកកាន់ទីគោក​បាន 
ទៀត។​  ល្វីស៍ទី១៨​ ​ ទ្រង់​ជ្រាប​  ក៏បញ្ជូន​កងទ័ពទៅចាប់​ ។​   តែកាល​កងទ័ព​ទៅ​ជួប​
ណាប៉ូឡេអុង​ហើយ   ក៏ពុំ​ចាប់​ទេ​​  ត្រឡប់ជាចូលនឹង​ណាប៉ូឡេអុង​ទាំង​អស់​ទៅវិញ។
​ណាប៉ូឡេអុង​ បានកម្លាំង​ទ័ព ក៏​លើកចូល​មកកាន់​ទីក្រុង​បារីស​។​  ព្រះបាទ​ល្វីស៍ ១៨​ 
ក៏​ស្តេច​ទ្រង់​ភៀសខ្លួន​ទៅកាន់​ប្រទេស​​​   បែលហ្សិក  ព្រោះ​ទ្រង់​ជ្រាប​នឹង​នៅតទល់​ជា
​មួយ ​ណាប៉ូឡេ​អុង​ ពុំបាន​ឡើយ។​​   កាលដែល​ណាប៉ូឡេអុង​ត្រឡប់​មកគ្រានេះ ​គ្រប់
​ប្រទេស​អឺរ៉ុប​   ចាត់ទុក​ថាជា​ការប្រកាស​សង្រ្គាម ​ទើបនាំ​គ្នា​ចោម​វាយ​ណាប៉ូឡេ​អុង។​ 
ចំណែក​  ណាប៉ូឡេអុង​ក៏​តស៊ូ​ដោយ​យល់​ថា​ជាទីបំផុត​នៃជីវិត។ ទីបំផុតក៏ត្រូវទ័ព​បច្ចា 
មិត្រ​ចាប់កណ្តាលសង្រ្គាម  និងបញ្ជូន​ទៅកាន់​កោះ  សាំង្ត​អេលេន  នៅទីនោះ​បាន ​៦ 
ឆ្នាំ​ ក៏អស់​ព្រះ​ជន្ម​ក្នុងជន្មាយុ​ ៥២​ ឆ្នាំ។

សម្រង់ពី «សៀវភៅ​សាង​ខ្លួន​ឯង»


No comments:

Post a Comment