Monday, July 29, 2013

វ៉ាង ហ្វីហុង (Wong Fei Hung)


វ៉ាង ហ្វីហុង (Wong Fei Hung) កើតនៅថ្ងៃទី ៩ កក្កដា ១៨៤៧ ស្លាប់ថ្ងៃទី ២៥ មិនា
១៩២៤ នៅ ហ្វូសាន,ក្វាងទុង (Mount Xiqiao, Foshan, Guangdong គាត់ជាអ្នក
សិល្បៈក្បាច់គុន, ជាគ្រូពេទ្យ, ជាអ្នកចាក់ម្ជុលវិទ្យាសាស្ត្រ នៅ ប៉ាវ ជីលីនPo-chi-lam
(Baozhilin) និងក៏ជាអ្នកបដិវត្តរបស់ចិនដែរ។

ប្រពន្ធគាត់ឈ្មោះ៤នាក់៖ អ្នកស្រី Luo (ស្លាប់ ១៨៧១) អ្នកស្រី Ma (ស្លាប់ ១៨៩៦)
អ្នកស្រី Chen (ស្លាប់ ១៩០២) Mok Kwai-lam មានកូនប្រុសពីរនាក់។ សាវ័ក
(សិស្ស) ដ៏ឆ្មើមៗរបស់គាត់រួមមាន៖ Wong Hon-hei (កូនប្រុស), Lam Sai-wing,
Leung Foon,Dang Fong, Wong Sai-wing and Ling Wan-kai។ វ៉ាង ហ្វីហុង
ក៏ត្រូវបានរាប់ចូលក្នុងចំណោមខ្លាទាំង ១០ នៅក្វាងទុងផងដែរ។ (រហស្សនាមសិស្ស
ទាំង ៤ របស់គាត់គឺ៖ លាង ឃួន, ជើងខ្មោចឈិ, ធ្មេញជំពើស ស៊ូ, សាច់ជ្រូក ម៉ាប់)។

វ៉ាង ហ្វីហុង ចាប់ផ្ដើមហាត់ក្បាច់គុន Hung Gar តាំងពីតូចពីឪពុករបស់គាត់​ Wong Kei
-ying​។ ឆ្នាំ ១៨៦៣ (អាយុ១៧) ចូលរៀននៅសាលារបៀបសឹក​ Shuijiao ។ ក្រោយមក
ក្នុងអាយុ ២៦ឆ្នាំ (១៨៨៦) គាត់បានបើកគ្លីនិក ប៉ាវ ជឺលីន Po-chi-lam,Baozhilin) នៅ
Ren'an។

ឆ្នាំ ១៩១៩ វ៉ាង ហ្វីហុង ត្រូវបានគេអញ្ជើញឲ្យទៅធ្វើជាអ្នកបង្ហាញក្បាច់គុនឯសមាគម
ជីង វូ (Chin Woo) នៅក្វាងស៊ូ ក្នុងពិធីបើកសាខានៅទីនោះ។ គាត់បានស្លាប់នៅថ្ងៃ ២៤
ខែ ឧសភា ១៩២៤ ក្នុងមន្ទីពេទ្យ Chengxi Fangbian ខេត្តក្វាងទុង។ សពគាត់ត្រូវបាន
បញ្ចុះនៅជើងភ្នំ Baiyun Mountain។

ប្រពន្ធគាត់មាន Mok Kwai-lan កូនប្រុសទាំងពីរ និងសិស្សរបស់គាត់ Lam Sai-wing,
Dang Sai-king (Deng Shiqiong) ក្រោយមកក៏ទៅ ហុងកុង បើកសាលាសិល្បៈក្បាច់
គុននៅទីនោះ។

តាមការនិទានថា វ៉ាង ត្រូវបានលោកមេបញ្ជាការកងទ័ពទង់ខ្មៅ អញ្ជើញឲ្យលោកធ្វើជា
នាយទាហានពេទ្យ និងជាគ្រូបង្ហាត់ក្បាច់គុនដល់កងទ័ពទៀតផង។ គាត់ក៏ជួយបង្ហាត់
ដល់កងជីវពលនៅក្វាងទុង ដើម្បប្រយុទ្ធតទល់ជាមួយជាមួយកងទ័ពអធិរាជជប៉ុន ក្នុង
អំឡុងពេលជប៉ុនឈ្លានពានតៃវ៉ាន់ ក្នុងឆ្នាំ ១៨៩៥។

គាត់ក្លាយជាវីរបុរសរបស់អ្នកស្រុក និងជាប្រធានបទសម្រាប់គេយកទៅថតជាឈុតខ្សែ​
ភាពយន្ត និងទូរទស្សន៍រហូតបច្ចុប្បន្ន។ គាត់ជាអ្នកពិចារណាកែសម្រួលលើក្បាច់គុណ
Hung Gar ទម្រង់ក្បាច់គុន កុងហ្វូ (Kung Fu) ឲ្យក្លាយជាសិល្បៈក្បាច់គុនល្បាញដ៏
ល្បីល្បាញរបស់ចិន។

ស្រាវជ្រាវ និងបកប្រែក្រៅផ្លូវការដោយ រ័ត្នន៍ សេនា


No comments:

Post a Comment